សេចក្ដីណែនាំ​ស្ដី​ពី​ការ​បញ្ឈប់​ការ​ផ្ដល់​សេវាកម្ម​បន្ថែម​ជូន​អ្នក​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​”​គម្រោង​ខ្ចី​លុយ​”

​នៅ​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ​២០២២​ និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​បង្ហោះ​សេចក្តីណែនាំ​ស្តី​ពី​ការ​បញ្ឈប់​ការ​ផ្ដល់​សេវាកម្ម​បន្ថែម​ជូន​អ្នក​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​”​គម្រោង​ខ្ចី​លុយ​”​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ ផ្លូវការ​របស់​ពួក​គេ​។​ 

​យោង​តាម​សេចក្តីណែនាំ​ អ្នក​ផ្តល់​សេវា​ទូរស័ព្ទ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បញ្ឈប់​ការ​ផ្តល់​សេវា​បន្ថែម​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​ប្រាក់​កម្ចី​។​ សេចក្តីណែនាំ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ថ្ងៃ​ទី​ ១៩​ ខែតុលា​ ឆ្នាំ​ ២០២២​ ត្រូវ​បាន​កំណត់​ជា​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ផ្តល់​ “​គម្រោង​កម្ចី​”​។​

និយតករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf