សេចក្តីប្រកាសព័ត៌មានរួម មានសញ្ញាបញ្ចាក់ថា មានការកើនឡើងចំនួនសត្វស្លាបកម្រនៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពី សញ្ញាបញ្ចាក់ថា មានការកើនឡើងចំនួនសត្វស្លាបកម្រនៅក្នុងប្រទេសកម្ពុជា។
យោងទៅតាមសេចក្តីប្រកាសព័ត៌មាន នៅឆ្នាំ២០២២ ដែលជាឆ្នាំទី៤ ដែលបានបង្ហាញពីចំនួននៃការធ្វើជំរឿនបានកត់ត្រាទិន្ន័យខ្ពស់បន្តបន្ទាប់គ្នានៃចំនួនសត្វត្រយងចង្កំកស។ លទ្ឋផលនេះ គឺជាការលើកទឹកចិត្តដែលបានបង្ហាញថា ការអភិរក្សមានភាពល្អប្រសើរឡើង ទោះជានៅតំបន់ខ្លះមានការថយចុះ តែចំនួនសរុបមានការកើនឡើង។
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)ប្រចាំប្រទេសកម្ពុជា