ការដាក់ឱ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនបន្ថែមនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅទីស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងលិខិតឆ្លងដែន ប្រចាំនៅផ្សារអ៊ីអនម៉ល សែនសុខ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ