សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្សាយ​របស់​វិទ្យុ​បារាំង​អំពី​ករណី​ការ​ឈូស​ឆាយ​ផ្លូវ​ចូល​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ​ និង​ខេត្ត​ស្ទឹង​ត្រង​

​នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ផ្សាយ​របស់​វិទ្យុ​បារាំង​ អំពី​ករណី​ការ​ឈូស​ឆាយ​ផ្លូវ​ចូល​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ​ និង​ខេត្ត​ស្ទឹង​ត្រង​។​

​កាលពី​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២៣​ វិទ្យុ​បារាំង​អន្តរជាតិ​ បាន​ផ្សាយ​អំពី​ ករណី​ជន​មិន​ស្គាល់​មុខ​ធ្វើការ​ឈូស​ឆាយ​ផ្លូវ​ចូល​ក្នុង​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ​ និង​ខេត្តស្ទឹងត្រែង​ ផ្អែក​លើ​រូបភាព​ផ្កាយ​រណប​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ ជា​ហេតុ​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់​ច្រឡំ​ថា​ ជា​ករណី​កំពុង​តែ​កើត​មាន​ឡើង​ថ្មីៗ​នៅ​ក្នុង​តំបន់​នោះ​។​

ក្រសួងបរិស្ថាន​

ទាញយក៖ pdf