ញត្តិគាំទ្ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដល់សាលាដំបូងរាជធានីភ្នំពេញលើសាលក្រមលោក កឹម សុខា
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញញត្តិគាំទ្រដល់សាលាដំបូងរាជធានីភ្នំពេញលើសាលក្រមរបស់លោក កឹម សុខា នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។
យោងតាមញត្តិគាំទ្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារកំណត់ ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស”។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ