​ក្រសួង​បរិស្ថាន​៖​ ​សេចក្តីជូនដំណឹង​ស្តី​ពី​ ​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​និង​សង្គម​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​ និង​សង្គម​ក្នុង​ការ​អនុវត្ត​គម្រោង​ «​និរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​»​ ក្នុង​គោលបំណង​ឱ្យ​សាធារណៈជន​បាន​ជ្រាប​ និង​មាន​មតិយោបល់​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​ការ​រៀបចំ​ឯកសារ​ទាំងនោះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ និង​អនុវត្ត​បាន​ សំដៅ​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន​ និង​សង្គម​។​

ឯកសារ​ទាំងនោះ​រួម​មាន​៖

១.​ ឯកសារ​ក្រប​ខណ្ឌ​ដំណើរការ​គ្រប់គ្រង​សុវត្ថិភាព​សង្គម
២.​ ឯកសារ​ក្រប​ខណ្ឌ​គោលនយោបាយ​ស្តី​ពី​ការ​ដោះស្រាយ​ផល​ប៉ះពាល់​
៣.​ ឯកសារ​ក្រប​ខណ្ឌ​រៀបចំ​ផែនការ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ និង​
៤.​ ឯកសារ​ក្រប​ខណ្ឌ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​ និង​សង្គម

​នៅ​ក្នុង​សេចក្តីជូនដំណឹង​នេះ​បានឱ្យ​ដឹងដែរ​​ថា​ គម្រោង​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​នេះ​ ត្រូវ​បាន​នឹង​កំពុង​រៀបចំ​ដោយ​ក្រសួង​បរិ​ស្ដា​ន​ សហការ​ជាមួយ​ធនាគារពិភពលោក​ ក្រោម​គម្រោង​ឥណទាន​សម្បទាន​របស់​ធនាគារពិភពលោក​ ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ជំរុញ​ទេសចរណ៍ធម្មជាតិ​ និង​សង្វា​ក់​តម្លៃ​អនុ​ផល​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៧​ ស្ថិត​ក្នុង​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ​ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ រួម​មាន​ ខេត្តកំពង់ស្ពឺ​ កោះកុង​ ពោធិ៍សាត់​ បាត់ដំបង​ កំពង់ឆ្នាំង​ កំពង់ធំ​និង​ខេត្តសៀមរាប​។​ នៅ​ក្នុង​ដំណាក់កាល​រៀបចំ​គម្រោង​នេះ​ ការ​គិតគូរ​អំពី​ការ​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​ និង​សង្គម​ គឺជា​កត្តាចាំបាច់​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ ក៏​ដូច​ជា​និរន្តរភាព​របស់​គម្រោង​។​ ក្នុង​ករណី​សាធារណៈជន​ និង​អ្នក​ពាក់ព័ន្ធ​មាន​មតិយោបល់​ទាក់ទង​ទៅ​នឹង​ឯកសារ​ទាំង​ ០៤​ ខាងលើ​ សូម​មេត្តា​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ​ ០៩២​ ៨៧៨​ ៧៨១​ ឬ​ អ៊ី​ម៉ែ​ល​ mom.sary@yahoo.com​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf