ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ក្រោម​ប្រធានបទ​ “​ថែទាំ​ភព​ផែនដី​ ដើម្បី​សុខភាព​យើង​”

​នៅ​ថ្ងៃ​ទី​ ០២​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ក្រោម​ប្រធានបទ​ “​ថែទាំ​ភព​ផែនដី​ ដើម្បី​សុខភាព​យើង​”​។​

​ក្រសួងបរិស្ថាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង​នឹង​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភពលោក​ ៥​ មិថុនា​ ក្រោម​ប្រធានបទ​ “​ថែទាំ​ភព​ផែនដី​ដើម្បី​សុខភាព​យើង​”​ ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន​ទៅ​ដល់​សាធារណជន​ សិស្ស​ និស្សិត​ ជា​ពិសេស​ជំរុញ​ការ​គាំពារ​បរិស្ថាន​ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​រស់នៅ​ប្រកបដោយ​ចីរភាព​។​

ក្រសួងបរិស្ថាន

ទាញយក៖ pdf