សេចក្តីប្រកាសព័ត៌មាន៖ កម្ចី ២៩ លានដុល្លារ របស់ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈនៅកម្ពុជា
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនឹងការអនុម័តហិរញ្ញប្បទានជាង ២៩ លានដុល្លារអាមេរិករបស់ខ្លួន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈតាមរយៈកំណែទម្រង់សំខាន់ៗ ដូចជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)