សេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថាព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្រសួងទេសចរណ៍
