​សេចក្ដីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​រាល់​ព័ត៌មាន​ជ្រើសរើស​ពលករ​ឱ្យមក​ធ្វើការ​នៅ​ប្រទេស​អូស្ដ្រាលី​ក្រោម​គម្រោង​ទិដ្ឋាការ​ «​កសិកម្ម​»​ ថ្មី​

​នៅ​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​២០២១​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អូស្ត្រាលី​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​រាល់​ព័ត៌មាន​ជ្រើសរើស​ពលករ​ឱ្យមក​ធ្វើការ​នៅ​ប្រទេស​អូស្ដ្រាលី​ក្រោម​គម្រោង​ទិដ្ឋាការ​ «​កសិកម្ម​»​ ថ្មី​។​

​ដើម្បី​ជៀសវាង​ការ​ចាញ់បោក​ជន​ខិល​ខូ​ល​ឆ្លៀតឱកាស​ ស្ថានទូត​សូម​បំភ្លឺ​ជូន​ជា​បច្ចុប្បន្ន​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​ កំពុង​ពិភាក្សា​នៅឡើយ​លើ​ការ​រៀបចំ​គម្រោង​ទិដ្ឋាការ​ “​កសិកម្ម​”​ ថ្មី​ ជាមួយនឹង​ការ​កំណត់​លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ​នេះ​។​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី

ទាញយក៖ pdf