សេចក្តី​ជូន​ដំណឹង​ ស្តី​ពី​ការ​ផ្តល់​សេវា​ការ​ងារ​ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​ ជូន​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​ឡង់​ដ៍

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ទើប​វិលត្រឡប់​ពី​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ក៍​ដូចជា​សាធារណជន​ឲ្យបាន​ជ្រាបថា ក្រសួង​បាន​រៀបចំ​ស្តង់​ព័ត៌មាន​ចល័ត​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ និង​ស្តង់​ព័ត៌មាន​ចល័ត​របស់​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេ​កទេស និង​វិជ្ជាជីវៈ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ សម្រាប់​ផ្តល់​ព័ត៌មាន​ស្តីពី​ឱកាស​ការងារ និង​ព័ត៌មាន​ស្តីពី​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជូន​ដល់​បងប្អូន​។​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf