សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​

​នៅ​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​។​

​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​ និង​ដោយ​មានការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​ ៤​សេន​ដុល្លារ​/​លី​ត្រ​ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ០១​ ដល់​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២១​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf