សេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់កម្រៃសេវារយៈពេល ២ឆ្នាំ បន្តទៀត ដោយគិតចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបានសេវានេះភ្លាម។
រដ្ឋបាលរាជធានីភ្នំពេញ