សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នសម្រាប់គ្រឹះស្ថានសិក្សាតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ គោលបំណងគឺដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ដោយបញ្ចៀសគ្រោះថ្នាក់ដែលបណ្ដាលមកពីការបាញ់ផ្លោងកាំភ្លើងធំ តូចរបស់ភាគីថៃ ក្នុងអំឡុងពេលមានការឈ្លានពានមកលើព្រំដែនដី។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ
