សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងខេត្តឧត្តរមានជ័យ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការឈ្លានពានពីសំណាក់យោធាថៃមកលើព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ០៥:០៤ នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ គោលបំណងនៃការផ្អាកនេះគឺដើម្បីធានាសុវត្ថិភាពដល់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ដោយបញ្ចៀសគ្រោះថ្នាក់ដែលបណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់ភាគីថៃចូលក្នុងទឹកដីកម្ពុជា។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ
