សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកចំនួន ៤ (ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក) ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ ការផ្អាកនេះគឺដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ដោយសារមានការឈ្លានពានរបស់យោធាថៃលើព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
