អង្គការទិន្នន័យអំពីការអភិវឌ្ឍ ស្វែងរកការចូលរួមចែករំលែកទិន្នន័យ!
ក្នុងនាមជាផ្នែកមួយនៃសហគមន៍ទិន្នន័យបើកទូលាយ និងដើម្បីចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ដែលជាគោលដៅសកម្មភាពសកល ដើម្បីបញ្ចប់ភាពក្រីក្រ ការពារភពផែនដី និងដើម្បីធានាថា មនុស្សគ្រប់រូបរីករាយជាមួយនឹងសន្តិភាព និងវិបុលភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សូមធ្វើការអំពាវនាវការចូលរួមចែករំលែកទិន្នន័យ និងដើម្បីផ្តល់ឱកាសដល់សាធារណៈជន ក្នុងការបញ្ជូលទិន្នន័យ ក៏ដូចជាទិន្នន័យជារូបភាពនៅលើគេហទំព័រអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដើម្បីផ្សារភ្ជាប់ទិន្នន័យទាំងនោះទៅនឹង កិច្ចការស្រាវជ្រាវដែលជម្រុញដល់ការអភិវឌ្ឍ និងការផលិតទិន្នន័យ ការពង្រឹងចំនេះដឹងសាធារណៈ និងការវិភាគបញ្ហានៃការអភិវឌ្ឍ និងដើម្បីជម្រុញឱ្យមានកិច្ចពិភាក្សាក្នុងន័យស្ថាបនារវាងវិស័យសាធារណៈ វិស័យឯកជន សង្គមស៊ីវិល និងអន្តរជាតិ ដើម្បីគាំទ្រនូវការអភិវឌ្ឍ គោលនយោបាយ និងការអនុវត្តប្រកបដោយប្រសិទ្ធិភាព ហើយឈរលើការប្រើប្រាស់ប្រភពធនធានឱ្យមាននិរន្តភាព។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ សូមធ្វើការលើកទឹកចិត្តដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ សិស្សនិស្សិត សាស្ត្រាចារ្យ នឹងសហគមន៍អ្នកស្រាវជ្រាវនានា ចូលរួមទាំងគ្នា ដើម្បីធ្វើឱ្យទិន្នន័យអំពីប្រទេសកម្ពុជាកាន់តែសម្បូរបែប និងដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តភាព។
សូមចុច ទីនេះ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីការចូលរួមចែករំលែកទិន្នន័យ។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ