ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៩)
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៩)។
រដ្ឋាភិបាលនឹងបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៩) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ២ ៤៩៤ នាក់ នៅសហគ្រាស ចំនួន ៣៩ ក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ