លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​កម្ពុជា​ និង​វៀតណាម​ លើក​ទី​៧​ តាម​ប្រព័ន្ធ​វី​ដេ​អូ​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ២៣​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​កម្ពុជា​ និង​វៀតណាម​ លើក​ទី​៧​ តាម​ប្រព័ន្ធ​វី​ដេ​អូ​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២១​។​

​កម្ពុជា​ និង​វៀតណាម​បាន​ជម្រាប​ជូន​គ្នា​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​រៀងខ្លួន​ និង​អាទិភាព​របស់​រដ្ឋាភិបាល​ដែល​ផ្តោត​ជា​ចំបង​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​រីក​រាលដាល​សកល​នៃ​វីរុស​កូ​រ៉ូ​ណា​ និង​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​វិញ​ស្របគ្នា​ក្នុង​ពេល​តែ​មួយ​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf