លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ
នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទំនាក់ទំនងអាស៊ាន-ស.រ.អា និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមក្នុងនោះមានកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយឆ្លងកាត់ព្រំដែនដូចជាបញ្ហាការប្រែប្រួលអាកាសធាតុ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ