លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា
នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។ កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការអាស៊ានដែលនេះជាផ្នែកមួយនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ