លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្តីប្រកាស កិច្ចប្រជុំកំពូលលើកដំបូងជាប្រវត្តិសាស្ត្ររវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃតំបន់ទាំងពីរបានពិនិត្យឡើងវិញ និងកំណត់នូវទិសដៅអនាគតនៃទំនាក់ទំនងរវាងអាស៊ាននិងជីស៊ីស៊ី ព្រមទាំងបានធ្វើការផ្លាស់ប្ដូរយោបល់ស្តីពីបញ្ហាតំបន់និងអន្តរជាតិ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមរួម ក៏ដូចជា ចាប់យកនូវកាលានុវត្តភាពថ្មីៗ។ ថ្នាក់ដឹកនាំបានអនុម័តសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុម ប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ទីក្រុងរីយ៉ាដព្រមទាំងបានកត់សម្គាល់នូវក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ឆ្នាំ២០២៤-២០២៨)។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ