លទ្ធផលនៃទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ៣០ ខែមិថុនា-ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២
នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃទស្សនកិច្ចលើកទីពីររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ៣០ ខែមិថុនា-ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២។
ទស្សនកិច្ចការងារនេះមានគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ជាពិសេសលើការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំងរួមគ្នា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ