លទ្ធផល​នៃ​ពិធី​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​​ទីក្រុង​គូឡា​ឡាំ​ពួ​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​លម្អិត​អំពី​ការ​ចុះហត្ថលេខា​លើ​ សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ រវាង​ សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​ Anutin​ Charnvirakul​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៥​។​

​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ធ្វើ​ជា​សាក្សី​ពី​ ឯកឧត្តម​ Donald​ J.​ Trump​ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ និង​ ឯកឧត្តម​ Dato’​ Seri​ Anwar​ Ibrahim​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ ដែល​ជា​ប្រធាន​ដឹកនាំ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​។​ សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ថ្លែងអំណរគុណ​ដល់​មេដឹកនាំ​ទាំង​ពីរ​ ដោយ​បាន​លើក​ឡើងជា​ពិសេស​ពី​ «​ភាព​ជា​អ្នកដឹកនាំ​ដ៏​ម៉ឹង​ម៉ាត់​»​ របស់​ឯកឧត្តម​ប្រធានាធិបតី​ Donald​ J.​ Trump​ ក្នុង​ការ​សម្រេច​បាន​នូវ​សន្តិភាព​ជា​និរន្ត​ន៍​។​ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​នេះ​យ៉ាង​ពេញលេញ​ និង​អំពាវនាវ​ឱ្យ​មាន​ ការ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​ ១៨​ នាក់​ ដោយ​បន្ទាន់​ក្រោម​ហេតុផល​មនុស្សធម៌​។​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដឹងគុណ​របស់​ប្រជាជន​កម្ពុជា​ សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ប្រកាស​ស្នើ​បេក្ខភាព​ ការ​តែងតាំង​ឯកឧត្តម​ប្រធានាធិបតី​ Donald​ J.​ Trump​ សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព​។​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf