លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២
នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសស្តីពីលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
កិច្ចប្រជុំនេះមានគោលបំណងលើកស្ទួយទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋឥណ្ឌា ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅវិស័យផ្សេងៗរបស់ប្រទេសទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ