សេចក្តីប្រកាស
សេចក្តីជូនដំណឹងស្តីអំពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន៦,១០៣នាក់សម្រាប់បម្រើការក្នុងក្រុមចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៦
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ត្រូវការជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១,៦៣៣ ក្រុម ត្រូវនឹង ៦,១០៣នាក់ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ នៃរាជធានីខេត្ត សម្រាប់ការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។ ...
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសចំណូលបានពីសម្បទានដីសេដ្ឋកិច្ច
កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៦នេះ ក្រសួងប្រមូលបានប្រាក់ឈ្នួលដីសម្បទានដីសេដ្ឋកិច្ចប្រមាណ ៦០០,០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនឯកជនចំនួន ២១ ក្នុងចំណោមក្រុមហ៊ុន ២២៣ ក្រុមហ៊ុនដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មាននេះបានបន្ថែមថា បច្ចុប្បន្ននេះមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២២៣ ក្រុមហ៊ុន មានផ្ទៃដីសរុប ១,៥៥២,៧០០ ហិកតា។ ប៉ុន្តែផ្ទៃដីធ្វើអាជីវកម្មជាក់ស្តែងមានចំនួន ១,០៦៩,០០០ ហិកតា ក្នុងនោះមានក្រុមហ៊ុន ១១២ ពុំទាន់បានអនុវត្តកាតព្វកិច្ចបង់ថ្លៃឈ្នួល។ ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដែនជម្រកសត្វព្រៃកែវសីមា បានលក់ឥណទានកាបូនដំបូងរបស់ខ្លួន
ភ្នំពេញ កម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការ WCS បានលក់ឥណទានកាបូនដំបូងរបស់គេម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងដែនជម្រកសត្វព្រៃកែវ សីមាដែលមានទំហំព្រៃផ្ទៃសរុប ២៩២,៦៩០ហិកតា ទៅឱ្យក្រុមហ៊ុន Disney។ ក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបូននេះ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក្នុងការឈានទៅកាន់បន្ថយការបញ្ចេញឧស្ម័នឱ្យបាន ៥០ភាគរយត្រឹមឆ្នាំ ២០២០។ ការលក់នេះ ឆ្លុះបញ្ចាំងអំពីហិរញ្ញប្បទានកាបូន ដែលជួយផ្តល់ជាប្រភពថវិកាប្រកបដោយនិរន្តរភាពមួយសម្រាប់ការអភិរក្សព្រៃឈើតំបន់ត្រូពិចដែលសំបូរដោយប្រភពសត្វ និងរុក្ខជាតិស្ថិតនៅតំបន់ខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ហើយតំបន់ការពារនេះមានសារៈសំខាន់ជាសាកល។ ការទិញនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងដែរទៅលើការចិញ្ចឹមជិវិតរបស់ប្រជាសហគមន៍រស់នៅជុំវិញតំបន់អនុវត្តគម្រោងនេះ។ ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃ "កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១"
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើទី ១១ ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ១៥-១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងង៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ប្រធានបទ “២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” បានបញ្ចប់ទៅជាមួយនឹងការអនុម័តឯកសារលទ្ធផលសំខាន់ចំនួន ៣ គឺ៖ (១) សេចក្តីប្រកាសអ៊ុឡង់បាទ័រស្តីពីការឈានចូលទសវត្សរ៍ទីបីនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប; (២) សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ; (៣) សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំ ASEM ស្តីពីភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ៖ (១) ឯកឧត្តម លី គឹឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន អំពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើដំណើរការរៀបចំការបោះឆ្នោត សុខភាពអប់រំ និងការទទួលបានទឹកស្អាតជាមួយនឹងទឹកប្រាក់ចំនួន ៣,៦០០ លានយ័ន(ប្រហែល ៦០០ លានដុល្លារ) ដែលជាជំនួយឥតសំណងរបស់ភាគីចិនក្នុងរយៈពេលបីឆ្នាំ ២០១៦-២០១៩។ (២) ឯកឧត្តម ស្សិនហ្សូ អាបេ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១នៅប្រទេសម៉ុងហ្គោលី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១១” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមប្រធានបទ “រយៈពេល២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់” ដែលនឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះថ្នាក់ធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏មានការជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម លី ខឹឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីន ហ្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីជំហររបស់កម្ពុជាក្នុងជម្លោះសមុទ្រចិនខាងត្បូង
កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍កំនត់យកថ្ងៃទី១២ ខែកក្កដា ជាថ្ងៃចេញសាលដីការជុំវិញពាក្យបណ្តឹងរបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនលើបញ្ហារឿងក្តីជម្លោះសមុទ្រចិនខាងត្បូង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីគោលជំហររបស់ប្រទេសកម្ពុជាជុំវិញបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយរួមមានបីចំណុចជាសងេ្ខប៖បណ្តឹងនេះជាការដោះស្រាយជម្លោះរវាងប្រទេសហ្វីលីពីននិងប្រទេសចិន ហើយដំណើរការនេះមិនពាក់ព័ន្ធទៅនឹងបណ្តាប្រទេសដែលជាសមាជិកអាស៊ាននោះទេ។កម្ពុជានឹងមិនចូលរួមបញ្ចេញជំហរណាមួួយអំពីសាលដីការរបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ជុំវិញបញ្ហាជម្លោះនេះទេ។កម្ពុជាអំពាវនាវដល់ប្រទេសហ្វីលីពីននិងប្រទេសចិនបន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។ ...
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងសាធារណការនឹងរឹតបន្តឹងរថយន្តដឹកលើសទម្ងន់ចាប់ពីដើមខែសីហា
កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។ ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
អនុស្សរណៈនៃការយោគយល់ស្ដីពី "កម្មវិធីអ៊ីនធឺណិតតាមសាលារៀន" រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់ស្ដីពី ” កម្មវិធីអ៊ីនធឺណិតតាមសាលារៀន” រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន ក្រោមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen hanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន។ តាមរយៈកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ក្រុមហ៊ុនមិត្តហ្វូននឹងផ្តល់សេវាកម្មអ៊ីនធឺណិតល្បឿនលឿនដោយមិនគិតកម្រៃដល់សាលារៀនសាធារណៈ គ្រិះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងអង្គភាពរដ្ឋបាលអប់រំថ្នាក់ជាតិ និងក្រោមជាតិនៅទូទាំងប្រទេស។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំជិត ១ លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។ ...
ក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី
នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។ ...
កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់
ក្រសួងរ៉ែនិងថាមពលស្វាគមន៍ការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាលើវិស័យរ៉ែនិងថាមពល
កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងរ៉ែនិងថាមពលបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដោយសំដែងការស្វាគមន៍ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាលើវិស័យរ៉ែនិងថាមពល ដោយផ្តោតសំខាន់លើការចូលរួមថែរក្សា និងអភិវឌ្ឍធនធានធម្មជាតិប្រកបដោយចីរភាព។ ...
ក្រសួងរ៉ែនិងថាមពល
ក្រុមប្រឹក្សារដ្ឋធម្ននុញ្ញនៃកម្ពុជាបានប្រកាសសមាជិកថ្មីរបស់ខ្លួន
នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ លោក អ៊ឹម ឈុនលឹម អតីតរដ្ឋមន្ត្រីនៃក្រសួងគ្រប់គ្រងដែនដី បានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាផ្លូវការ បន្ទាប់ពីបានតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបានបោះឆ្នោតជ្រើសតាំងដោយសមាជិក ...
ក្រុមប្រឹក្សារដ្ឋធម្ននុញ្ញនៃកម្ពុជា
មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនឹងដំណើរការនៅផ្សារទំនើប AEON ចាប់ពី ថ្ងៃទី១៥ មិថុនា ២០១៦ នេះតទៅ
ក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មីៗនេះបានសម្រេចបង្កើតមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON ក្នងគោលបំណងដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយការចំណាយប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព ដែលអនុញ្ញាតិឲ្យ ...
ក្រសួងសាធារណៈការ និងដឹកជញ្ជូន
ប្រកាសស្តីពីការកំណត់អត្រាភាគទាននិងបែបបទនៃការបង់ភាគទានសម្រាប់ផ្នែកថែទាំសុខភាព
ប្រកាសស្តីពីការកំណត់អត្រាភាគទាននិងបែបបទនៃការបង់ភាគទានសម្រាប់ផ្នែកថែទាំសុខភាពទៅលើជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ការងារ។ ប្រកាសនេះបានកំណត់អំពីវិភាគទានទៅលើការថែទាំសុខភាព តាវកាលិក សហព័ទ្ធ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ
កាលពីថ្ងៃទី ០៦ មិថុនា នៅរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិកានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក Adachi Itsu ប្រធានតំណាងការិយាល័យ JICA នៅកម្ពុជា សម្រាប់ការ ...
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
ក្រសួងបរិស្ថានផលិតកម្មវិធីអប់រំតាមទូរទស្សន៍អំពីបរិស្ថាន
ក្រសួងបរិស្ថាន និងផលិតកម្មភាពយន្តខ្មែរមេគង្គកំពុងសហការគ្នាដើម្បីផលិតកម្មវិធីអប់រំតាមទូរទស្សន៍ ដែលមានចំណងជើងថា “វៃឆ្លាត បរិស្ថានស្អាត” សំដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ...
ក្រសួងបរិស្ថាន
សេចក្តីសម្រេចស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤
តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ សង្កាត់ អាណត្តិទី៤។ ...
គណៈរដ្ឋមន្រ្តី
ការបង្កើតតំបន់ការពារធម្មជាតិចំនួន១៨ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន
ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៦ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ ដែលមានផ្ទៃដីសរុបចំនួន ២,៦៧៤,៥០៣ ហិកតាឳ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្ស ...
ក្រសួងបរិស្ថាន
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការដាក់ព្រៃការពារចំនួនប្រាំ ជាតំបន់ការពារធម្មជាតិ»
ក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ការរៀបចំដាក់ព្រៃឡង់ ព្រៃក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ” ...
ក្រសួងបរិស្ថាន
ក្រសួងបរិស្ថានរៀបចំដាក់ព្រៃផ្តល់ផល៥កន្លែងជាតំបន់ការពារនិងអភិរក្សព្រៃឈើ
ក្រសួងបរិស្ថាននឹងរៀបចំដាក់ព្រៃផ្តល់ផលចំនួន៥កន្លែងរួមមាន ព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវើនសៃដែលមានផ្ទៃដីសរុបចំនួន ៩៥០.០០០ហិកតា ជាតំបន់ ព្រៃការពារនិងអភិរក្សព្រៃឈើ។ ...
ក្រសួងបរិស្ថាន
ក្រសួងពាណិជ្ជកម្មកំណត់តម្លៃប្រេងអតិប្បរមា
យោងតាមសេចក្តីជូនដំណឹងចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៤ខែមីនា តម្លៃអតិប្បរមានៃប្រេងសាំងនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ត្រូវបានកំណត់តាមរូបមន្តគណនានៅក្នុងប្រកាសអន្តរក្រសួងលេខ ០៩៨ ដែលបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ...
ក្រសួងពាណិជ្ជកម្ម
ប្រកាសអន្តរក្រសួងលេខ០៩៨៖ ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា
កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ សេចក្តីប្រកាសរួមមួយស្តីពី “ ការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ” ត្រូវបានចុះហត្ថលេខាឱ្យអនុវត្តជាផ្លូវការ ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងរ៉ែ និងថាមពល ដែល ...
ក្រសួងពាណិជ្ជកម្ម
និយោជកខាងវិស័យកាត់ដេរជំរុញឱ្យមានកំណែតម្រូវលើពង្រាងច្បាប់សហជីព
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បាននឹងកំពុងបន្កការស្នើរសុំឱ្យមាន ការពិចារណាទៅលើទិដ្ឋភាពជាក់ស្តែងក្នុងដំណើរការនៃការធ្វើពង្រាងច្បាប់សហជីព ដោយទាមទារឱ្យមានការឆ្លុះបញ្ចាំងអំពីផលប្រយោជន៍របស់និយោជិក និងនិយោជក ...
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
លទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០១៥ទិសដៅ២០១៦
កាលពីថ្ងៃទី១៧និង១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំសន្និបាតបូកសរុប ការងារឆ្នាំ២០១៥ទិសដៅ២០១៦នៃការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ២០១៤-២០១៨។ក្រសួង បានផ្តល់មុខរបរនិងរកការងារ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
ព្យាករណ៍ឧតុនិយមអាកាសធាតុប្រទេសកម្ពុជាក្រោមបាតុភូត Dipole Model Index
ក្រោមឥទ្ធិពលនៃបាតុភូត Dipole Model Index ប្រទេសកម្ពុជានឹងមានអាកាសធាតុក្តៅខ្លាំងជាមួយភ្លៀងធ្លាក់តិចតួច ទន្ទឹមនឹងមានកំណើននៃផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ខ្លាំងពីខែមីនាដល់ខែមេសានារដូវប្រាំង។ ស្ថានភាពនេះនឹងបន្តរហូតដល់ចុងខែកក្កដា។ ...
ក្រសួងធនធានទឹកនិងឧតុនិយម