​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ ០៣​នាក់​ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ ០៣​ នាក់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ គឺ​ស្ត្រី​អាយុ​ ៣៩​ឆ្នាំ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ បុរស​អាយុ​ ៧៧​ឆ្នាំ​បាន​ស្លាប់​នៅ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​ស្ត្រី​អាយុ​ ៥២​ឆ្នាំ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ករណី​ជនជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​ទាំងនេះ​ គឺជា​ករណី​ទី​៨០​ ៨១​ និង​៨២​។​ 

ក្រសួងសុខាភិបាល

ទាញយក៖ pdf