សេចក្តីប្រកាសព័ត៌មាន៖ កិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយម
នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី កិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយម។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើវិស័យជាច្រើនរួមមានវិស័យអប់រំ ពាណិជ្ជកម្ម វិនិយោគ ថាមពល ការតភ្ជាប់ និងសន្តិសុខ ស្របពេលជាមួយការផ្ទុះឡើងនូវជំងឺកូវីដ-១៩។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ