​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ការ​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​អំពី​ដំណើរ​ឆ្ពោះទៅ​រក​ការ​វិនាស​ទាំងស្រុង​នៃ​ព្រៃ​សហគមន៍​ភ្នំ​សេះ​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមេសា​ ឆ្នាំ​២០២១​ សមាគម​បណ្តាញ​យុវជន​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ការ​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​អំពី​ដំណើរ​ឆ្ពោះទៅ​រក​ការ​វិនាស​ទាំងស្រុង​នៃ​ព្រៃ​សហគមន៍​ភ្នំ​សេះ​។​ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ដែល​ទទួល​បាន​តាម​រយៈ​ការ​សម្ភាស​ប្រជា​សហគមន៍​ ការ​ត្រួតពិនិត្យ​ទីតាំង​កាប់​រានទន្ទ្រាន​ដី​ព្រៃ​ ការ​ថត​វី​ដេ​អូ​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​ និង​ការ​កំណត់​កូអរដោណេ​ភូមិសាស្ត្រ​នៃ​ការ​កាប់​រាន​ដី​ព្រៃ​សហគមន៍​ បាន​រក​ឃើញ​ថា​ ព្រៃ​សហគមន៍​ភ្នំ​សេះ​បាន​នឹង​កំពុង​ទទួល​រង​នូវ​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ស្ទើរតែ​ទាំងស្រុង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​និរន្តរភាព​ព្រៃ​សហគមន៍​ និង​បរិស្ថាន​។​ 

សមាគម​បណ្តាញ​យុវជន​កម្ពុជា

ទាញយក៖ pdf