សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ ០៣​នាក់​ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

​នៅ​ថ្ងៃ​ទី​ ២២​ ខែមេសា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ករណី​ស្លាប់​ជនជាតិ​ខ្មែរ​ចំនួន​ ០៣​ នាក់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​ គឺ​បុរស​អាយុ​ ៥៥​ឆ្នាំ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ ស្ត្រី​អាយុ​ ៨៣​ឆ្នាំ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់​ម៉េ​ត​ និង​ស្ត្រី​អាយុ​ ៨១​ឆ្នាំ​ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ករណី​ជនជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​ទាំងនេះ​ គឺជា​ករណី​ ទី​៥៧​ ៥៨​ និង ​៥៩ ​។​

ក្រសួងសុខាភិបាល​

ទាញយក៖ pdf