សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៣ នាក់ដោយសារជំងឺកូវីដ-១៩ គឺស្ត្រីអាយុ ៧៩ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បុរសអាយុ ៥៧ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងស្ត្រីអាយុ ៦៥ឆ្នាំ បានស្លាប់នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ផងដែរថា ករណីជនជាតិខ្មែរដែលបានស្លាប់ទាំងនេះ គឺជាករណី ទី៧២ ៧៣ និង ៧៤។
ក្រសួងសុខាភិបាល