ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ សម្រាប់​កម្រិត​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទាំងអស់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ សម្រាប់​កម្រិត​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទាំងអស់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​ ២០២១​តទៅ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រេច​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ សម្រាប់​កម្រិត​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទាំងអស់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ នេះ​តទៅ​ និង​ក្រោយ​ពេល​ដែល​គ្រឹះស្ថានសិក្សា​នីមួយៗ​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ស្រប​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf