តំបន់ស្នូលព្រែកទាល់ត្រូវបានទទួលស្គាល់ជាតំបន់រ៉ាមសារ
គ្របដណ្តប់លើផ្ទៃដី ២១៣៤២ ហិកតា តំបន់ស្នូលព្រែកទាល់ (បេះដូងនៃបឹងទន្លេសាប) ដែលជាជម្រកពងកូនសត្វស្លាបទឹកធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានដាក់បញ្ចូលជា តំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ (ដែលគេឱ្យឈ្មោះថាជាតំបន់រ៉ាមសារ) ដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានទទួលស្គាល់ដោយលេខាធិការដ្ឋាន រ៉ាមសារស្តីពីតំបន់ដីសើមនាពេលថ្មីៗនេះ។ ការប្រកាសដាក់តំបន់ស្នូលព្រែកទាល់ ជាតំបន់រ៉ាមសារទី៤ (តំបន់រ៉ាមសារលេខ២២៤៥ http://rsis.ramsar.org/ris/2245) របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងនាថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងបរិស្ថាន