សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង៖ ១៩ សីហា ២០១៩
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រលង ថ្ងៃទី១៩ និង២០ ខែសីហា ឆ្នាំ២០១៩។ បេក្ខជនប្រឡងជាប់ មានចំនួន ៧៩ ០៥២ នាក់ ត្រូវជា ៦៨.៦២% (បើប្រៀបធៀបនឹងឆ្នាំ២០១៨ ចំនួន ៦៧.០៧%)។ ក្នុងចំណោមបេក្ខជនជ័យលាភីទាំងអស់ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤៤៣ នាក់ និទ្ទេស B មានចំនួន ២៤៣០ នាក់ និទ្ទេស C មានចំនួន ៥៨៤៧នាក់ និងនិទ្ទេស D មានចំនួន ៥៦ ២៣២ នាក់។
ក្រសួងអប់រំ យុវជន និងកីឡា