សេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាជាតិ អំពីមរណភាពរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច
នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២០ សហព្រះរាជអាជ្ញាជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត វេលាម៉ោង ០០:៥១ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា