សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងការកាន់កាប់ទឹកដីកម្ពុជា

នៅ​ថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី​ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងការកាន់កាប់ទឹកដីកម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការតវ៉ាយ៉ាងខ្លាំងជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងទឹកដីកម្ពុជាដែលថៃបានកាន់កាប់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf