សេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែន
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលយ៉ាងខ្លាំងនូវការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃថា កម្ពុជាទទួលខុសត្រូវចំពោះ “មីនដែលទើបដាក់ថ្មី” នៅតាមព្រំដែន ដែលបានចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយចាត់ទុកថាការអះអាងទាំងនោះ គ្មានមូលដ្ឋាន និងជាឯកតោភាគី។ អាជ្ញាធរមីន បញ្ជាក់ថាផ្ទៃដីមានមីននៅតាមតំបន់ព្រំដែន គឺជាកេរ្ត៍ដំណែលបន្សល់ទុកពីសង្គ្រាម (ទសវត្សរ៍ឆ្នាំ១៩៧០ ដល់១៩៩០) ហើយកម្ពុជាមិនបានដាក់មីនប្រឆាំងមនុស្សតាំងពីចូលរួមអនុសញ្ញាអូតាវ៉ាមកម្ល៉េះ។ អាជ្ញាធរបានចោទប្រកាន់ថៃថាបានប្រើឧបទ្ទវហេតុមីនជាលេសសម្រាប់ការប៉ះទង្គិចអាវុធ ដើម្បីទាមទារទឹកដី។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
