សេចក្តីជូនព័ត៌មាន៖ កម្ពុជាស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន៣រូប ពីសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរចំនួន៣រូបពីសារមន្ទីរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថានស្មិតសូនីញាន។

ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន បានសម្រេចជាផ្លូវការប្រគល់វត្ថុបុរាណខ្មែរចំនួន៣រូបជូនមកកម្ពុជាវិញ ដែលរួមមាន៖ ព្រះសិរហរិហរៈ ស.វ.ទី១០, ទេពស្រី (ព្រះនាងឧមា?) ដើមស.វ.ទី១០ និងព្រះនាងប្រាជ្ញាបារមី ចុងស.វ.ទី១២។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ទាញយក៖ pdf