សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ក្លិប​អ្នកកាសែត​កម្ពុជា​ រៀបចំ​គណៈប្រតិភូ​ទៅ​យក​ព័ត៌មាន​ពី​ទុក្ខ​លំបាក​របស់​ជនភៀសខ្លួន​ស៊ី​វិល​ ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​

​នៅ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្លិប​អ្នកកាសែត​កម្ពុជា​ (​ក​.​អ​.​ក​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ជូន​ថា​ ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ បាន​ធ្លាក់​ក្នុង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ការ​វាយប្រហារ​ជា​ថ្មី​ពី​សំណាក់​ទាហាន​ថៃ​ចាប់តាំងពី​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២៥​ ដែល​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​យ៉ាង​ហោច​ណាស់​ ១១​នាក់​ និង​រង​របួស​ ៧៤​នាក់​ (​រួម​ទាំង​អ្នក​សារព័ត៌មាន​)​ អំពើ​វាយប្រហារ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ជិត​ ២០​ម៉ឺន​នាក់​ក្លាយជា​ជនភៀសសឹក​ សាលារៀន​ជិត​ ៦០០​ខ្នង​ត្រូវ​បាន​បិទទ្វារ​ និង​សិស្សសាលា​ជាង​ ១៣​ម៉ឺន​នាក់​ត្រូវ​បោះបង់​ការ​សិក្សា​។​ ដើម្បី​ផ្តល់​ព័ត៌មាន​ពិត​អំពី​ផល​ប៉ះពាល់​នេះ​ ក្លិប​អ្នកកាសែត​កម្ពុជា​នឹង​ដឹកនាំ​អ្នក​សារព័ត៌មាន​ជិត​ ៣០​រូប​ មក​ពី​ ១៣​ស្ថាប័ន​ (​រួម​ទាំង​សារព័ត៌មាន​ផ្សាយ​ជា​ភាសាបរទេស​)​ ទៅ​កាន់​ជំរំ​ជនភៀសសឹក​យ៉ាង​ហោច​ណាស់​មួយ​ទីតាំង​ក្នុង​ខេត្តឧត្តរមានជ័យ​ នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​។​ ក្នុង​បេសកកម្ម​នេះ​ ក្លិប​ក៏​នឹង​ចែក​អំណោយ​សប្បុរសធម៌​ រួម​មាន​៖​ តង់​ចំនួន​ ៣.០០០​ សម្ភារៈ​ប្រើប្រាស់​ គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​ ជូន​ដល់​បងប្អូន​ជនភៀសសឹក​ចំនួន​ ១.០០០​គ្រួសារ​ផង​ដែរ​។​

ក្លិប​អ្នកកាសែត​កម្ពុជា​

ទាញយក៖ pdf