សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប

នៅ​ថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។

ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៦១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដែលនៅទីនោះឯកឧត្តមគ្រោងនឹងជួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួនផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf