សេចក្ដីប្រកាសព័ត៌មាន៖ ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ខ្លឹមសារបទបង្ហាញជូនអង្គទូត ស្ដីពី ការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្ដារសន្តិភាព និងភាពប្រក្រតីឡើងវិញ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
