សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
ផលប៉ះពាល់ រួមមាន ករណីពលរដ្ឋស្លាប់ និងរបួស ករណីពលរដ្ឋនៅជំរំសុវត្ថិភាព និងករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល។ មានពលរដ្ឋស្លាប់១នាក់(ស្ត្រី) នៅខេត្តឧត្តរមានជ័យ។ ជាបឋម គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១៣នាក់ និងរបួសចំនួន៧៤នាក់។
ក្រសួងមហាផ្ទៃ
