​សេចក្តី​ប្រកាស​ព័ត៌មាន​​៖ ​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រសួងពាណិជ្ជកម្ម​ធ្វើការ​ជម្រាប​ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នាំ​ចូល​ ចែកចាយ​ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ទាំងអស់​ ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់​ និង​ឯកសារ​គតិ​យុ​ត្ត​ ដែល​កំពុង​មាន​ជា​ធរមាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ក្នុង​រយៈពេល​ ៣០​ថ្ងៃ​ បន្ទាប់​ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ​ ប្រសិនបើ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​ នៃ​ក្រសួងពាណិជ្ជកម្ម​ រក​ឃើញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​ និង​កុមារ​ប្រភេទ​ណាមួយ​ មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​ ឬ​មិន​បាន​បំពេញ​តាម​លក្ខ​ណ្ឌ​តម្រូវ​ផ្សេងៗ​ទៀត​ នៃ​អនុក្រឹត្យ​លេខ​ ១៣៣​ និង​ប្រកាស​រួម​លេខ​ ០៦១​ ស​.​ន​.​រ​.​ប​ ​មន្ត្រី​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​ នៃ​ក្រសួងពាណិជ្ជកម្ម​ នឹង​ចាត់វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ចរាចរ​ និង​ដកហូត​ចេញពី​ទីផ្សារ​ ឬ​អនុវត្ត​នីតិ​វ​ធី​ផ្សេងៗ​ទៀត​ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព​ សុវត្ថិភាព​ លើ​ផលិតផល​ទំនិញ​ និង​សេវា​ និង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​ ក៏​ដូច​ជា​បទបញ្ញត្តិ​ផ្សេងៗ​ទៀត​ ដោយ​មិន​លើកលែង​។​

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf