សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្តី​ពី​ការ​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​បង់ប្រាក់​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែតុលា​ ឆ្នាំ​២០១៨​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញផ្សាយ​សេចក្ដីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ដើម្បី​សម្រួល​ដល់​ការ​ចំនាយ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ​ កងកំលាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ កម្មករ​ កម្ម​ការ​នី​ទាំងអស់​ ដើម្បី​ទៅ​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន​ ២១៥​ គ្រឿង​ សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយ​មិន​បង់ប្រាក់​។​ 

  • សម្រាប់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​៖​ រដ្ឋបាល​រាជធានី​ ប្រើប្រាស់​រថយន្តក្រុង​ ៩៥​ គ្រឿង​ រយៈពេល​ ០៣​ ថ្ងៃ​ ពី​ថ្ងៃ​ទី​ ០៨​ ដល់​ថ្ងៃ​ទី​ ១០​ ខែតុលា​ ឆ្នាំ​២០១៨​។​
  • សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​រថយន្តក្រុង​ ១២០​ គ្រឿង​ សម្រាប់​ដឹក​ពី​រាជធានី​ភ្នំពេញ​ ទៅ​តាម​បណ្តា​ខេត្ត​ និង​ពី​បណ្តា​ខេត្ត​មក​រាជធានី​ភ្នំពេញ​រយៈពេល​ ០៦​ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ០៦​ ដល់​ថ្ងៃ​ទី​ ១១​ ខែតុលា​ ឆ្នាំ​២០១៨​ ដោយ​ចេញដំណើរ​ពី​ម៉ោង​ ០៥:៣០​ ព្រឹក​។​

រដ្ឋបាល​រាជធានី​ភ្នំពេញ

ទាញយក៖ pdf