​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ ឆ្នាំ​ ២០២០​ មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដើម្បី​ជម្រាប​ជូន​ដល់​បណ្តាញសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ និង​សាធារណជន​ឲ្យបានដឹងថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ​ និង​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​នៅ​ទីតាំង​ដែលមានការសាងសង់ទីជម្រកអនាធិបតេយ្យ និងខុសច្បាប់នៅឯតំបន់​អូរ​ត្រាវ​ ភូមិ​០១​ សង្កាត់​លេខ​ ០១​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ដោយ​បាន​ជួប​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ជាក់ស្តែង​ប្រហែល​ ២០​នាក់​ ហើយ​ពួក​គាត់​បាន​ស្ម​គ្រ័​ចិត្ត​ចាក​ចេញពី​ទីតាំង​នោះ​ដោយ​សន្តិវិធី​ និង​មិន​មានការ​តវ៉ា​អ្វី​ឡើយ​។​ ​

មន្ទីរបរិស្ថានខេត្តព្រះសីហនុ

ទាញយក៖ pdf