សេចក្តី​ប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ស្តី​ពី​ព្រឹត្តិការណ៍​បាញ់ប្រហារ​របស់​កម្លាំង​ទាហាន​ថៃ

​​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​សាធារណៈ​ជនជាតិ​ និង​អន្តរជាតិ​អោយ​បាន​ជ្រាប​ថា​ នៅ​វេលា​ម៉ោង​១៥.៥០​នាទី​ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ កម្លាំង​ទាហាន​ថៃ​ បាន​ប្រើ​កាំភ្លើង​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជម្រក​កៅស៊ូ​តង់​ក្នុង​ដែន​អធិបតេយ្យ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​ក្នុងភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ បណ្តាល​ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ចំនួន​១​នាក់​ និង​រង​របួស​៣​នាក់​។​

 

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​

ទាញយក៖ pdf