សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចព្រមព្រៀងជួបគ្នារវាង MLUPC និងតំណាងដើម្បីស្វែងរកដំណោះស្រាយនៅក្នុងជម្លោះដីធ្លី
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបជាមួយតំណាងគ្រួសារក្នុងវិវាទដីធ្លី ជាមួយក្រុមហ៊ុន Union Development Co.,Ltd ស្ថិតក្នុងស្រុកបុទុមសាគរ និងជាមួយក្រុមហ៊ុន L.Y.P.SEZ ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ កិច្ចប្រជុំនេះមានបំណងនាំយកសំណូមពររបស់អ្នកតំណាងប្រជាពលរដ្ឋ ជូនទៅកាន់រដ្ឋបាលកោះកុង និងគណៈកម្មការអន្តរក្រសួង ដើម្បីបន្តពិនិត្យ និងជម្រុញការដោះស្រាយ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់