សេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីកិច្ចពិភាក្សាកម្រិតខ្ពស់អំពីកម្ពុជា និងថៃ។

ប្រទេសកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមការចរចាកម្រិតខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាក្តីសង្ឃឹមក្នុងសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនេះ។ ទាំងលោកប្រធានាធិបតី Trump និងខ្ញុំ នៅតែភ្ជាប់ទំនាក់ទំនង ជាមួយសមភាគីនៃប្រទេសទាំងពីរ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។ យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមតាមតែអាចធ្វើទៅបាន។

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

ទាញយក៖ pdf