សេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងថៃ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី កម្ពុជា និងថៃ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ អំឡុងពេលជំនួបទ្វេភាគី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ