សេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុលផ្លូវ និងការកែលម្អមណ្ឌលសុខភាព

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងក្រោមគម្រោង KUSANONE ដែលមានទឹកប្រាក់សរុបចំនួន ៣២៩.៧៣៦ ដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវក្នុងខេត្តព្រះវិហារ សាងសង់មណ្ឌលសុខភាពក្នុងខេត្តក្រចេះ និងខេត្តកណ្តាល និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf